កិច្ចសម្ភាសន៍ពិសេសជាមួយសម្តេចតេជោ ហ៊ុន សែន៖ សម រង្ស៊ី មិនហ៊ានស្បថ ខ្លាចងាប់ដូចខ្មោចឪពុក

FN ៖ តែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយការបបួលរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, ទណ្ឌិត សម រង្ស៊ី ដែលកំពុងរត់ចោលប្រទេសព្រោះតែខ្លាចគុក បានបន្ដភាពកំសាករបស់ខ្លួនដោយមិនហ៊ានស្បថឲ្យស្លាប់តៃហោង តាមការបបួលរបស់សម្ដេចតេជោ ហ៊ុន សែន ជុំវិញការចោទប្រកាន់ថា មានការបំប៉ោងទិន្នន័យអ្នកទៅចូលរួមបោះឆ្នោតនោះឡើយ។ ការមិនហ៊ានស្បថរបស់លោក សម រង្ស៊ី គឺជាភាពកំសាកមួយទៀតរបស់អ្នកនយោបាយរូបនេះ ព្រោះខា្លចចាញ់សម្បថដែលនឹងគ្រោះថ្នាក់ដល់ជីវិត ដ្បិតធ្លាប់ចាញ់សម្បថនៅមុខប្រាសាទអង្គរ កាលពីឆ្នាំ២០១៣ នាំឲ្យរលាយបក្សរួចម្ដងមកហើយ។ ឆ្លើយតបការមិនហ៊ានស្បថ ហើយទាមទារឲ្យមានការរាប់សន្លឹកឆ្នោតតាមបែបវិទ្យាសាស្រ្តរបស់ទណ្ឌិត សម រង្ស៊ី នៅលើទំព័រ Facebook របស់លោក សម រង្ស៊ី នាល្ងាចថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបខ្លាំងៗវិញថា មិនចាំបាច់លើកយកហេតុផលស្រាវជ្រាវបែបវិទ្យាសាស្រ្តអ្វីនោះទេ ប៉ុន្តែលោក សម រង្ស៊ី ហ៊ានស្បថឲ្យស្លាប់តៃហោងទាំងពូជ និងមនុស្សជំនិតយ៉ាងតិច១០០នាក់ ដែរឬទេ​ ? ដ្បិតសម្តេចតេជោ ហ៊ុន សែន និងទណ្ឌិត សម រង្ស៊ី … Continue reading កិច្ចសម្ភាសន៍ពិសេសជាមួយសម្តេចតេជោ ហ៊ុន សែន៖ សម រង្ស៊ី មិនហ៊ានស្បថ ខ្លាចងាប់ដូចខ្មោចឪពុក